ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជា ជេដ្ឋ អញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំគណៈកម្មការច្បាប់ និងនីតិវិធីបោះឆ្នោតរាជធានីភ្នំពេញ
នាព្រឹកថ្ងៃអង្គារ ទី១២ ខែមេសា ឆ្នាំ២០២២ វេលាម៉ោង ៨:០០នាទី ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជា ជេដ្ឋ ប្រធានគណៈកម្មការទី២ព្រឹទ្ធសភា ប្រធានក្រុមសមាជិកព្រឹទ្ធសភាភូមិភាគទី១ (រាជធានីភ្នំពេញ) និងជាប្រធានគណៈកម្មការច្បាប់ និងនីតិវិធីបោះឆ្នោតរាជធានីភ្នំពេញ បានអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំគណៈកម្មការច្បាប់ និងនីតិវិធីបោះឆ្នោត ស្តីពីផែនការឆ្ពោះទៅការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ នៅរាជធានីភ្នំពេញ។